យើងនៅទីនេះដើម្បីជួយអ្នក

ព័ត៌មានអំពីហេតុការណ៍សុវត្ថិភាពទិន្នន័យឆ្នាំ 2016

នៅខែតុលា ឆ្នាំ 2016 Uber បានជួបប្រទះនឹងហេតុការណ៍សុវត្ថិភាពទិន្នន័យដែលបានបណ្តាលឱ្យមានការបែកធ្លាយព័ត៌មានដែលទាក់ទងនឹងគណនីអ្នកជិះ និងអ្នកបើកបរ។

ព័ត៌មានអ្នកជិះត្រូវបានលាតត្រដាង រួមទាំងឈ្មោះ អាសយដ្ឋានអ៊ីមែល និងលេខទូរសព្ទ ដែលពាក់ព័ន្ធនឹងគណនីនានានៅជុំវិញពិភពលោក។ អ្នកជំនាញស៊ើបអង្កេតខាងក្រៅរបស់យើងមិនបានរកឃើញថា ប្រវត្តិនៃទីតាំងធ្វើដំណើរ លេខកាតឥណទាន លេខគណនីធនាគារ លេខសុវត្ថិភាពសង្គម ឬថ្ងៃខែឆ្នាំកំណើតត្រូវបានលាតត្រដាងនោះទេ។

នៅពេលដែលមានបញ្ហានេះកើតឡើង យើងបានចាត់វិធានការភ្លាមៗដើម្បីរក្សាសុវត្ថិភាពទិន្នន័យ បិទការចូលប្រើប្រាស់នានាដែលមិនមានការអនុញ្ញាត និងពង្រឹងសុវត្ថិភាពទិន្នន័យរបស់យើង។

តើខ្ញុំត្រូវអនុវត្តសកម្មភាពអ្វីដែរឬទេ?
យើងមិនគិតថា អ្នកជិះជាលក្ខណៈបុគ្គលត្រូវអនុវត្តសកម្មភាពអ្វីឡើយ។ យើងរកមិនឃើញមានភស្តុតាងនៃការបោកបន្លំ ឬការប្រើប្រាស់ខុសលក្ខណៈណាមួយដែលបណ្តាលឱ្យមានហេតុការណ៍នោះនៅឡើយទេ។

យើងកំពុងតាមដានគណនីដែលទទួលរងការប៉ះពាល់ និងបានសម្គាល់ពួកវាសម្រាប់ការការពារបន្ថែមចំពោះការបោកបន្លំ។