យើងនៅទីនេះដើម្បីជួយអ្នក

ការបែងចែកថ្លៃធ្វើដំណើរជាមួយមិត្តភ័ក្រ្ត

"កំឡុងពេលធ្វើដំណើរ​ ការបង់ថ្លៃប្រាក់អនុញ្ញាត្តិឲ្យអ្នកបែងចែកថ្លៃធ្វើដំណើរស្មើគ្នារវាងអ្នកជិះ​ ដើម្បីបែងចែកថ្លៃបង់ប្រាក់ អ្នកត្រូវ
១​​ ស្នើរសំុការធ្វើដំណើរ
២​ ចុចយក ''ការបែងចែកតម្លៃ'' នៅខាងក្រោមទំព័រខាងក្រោមនៃទូរស័ព្ទរបស់អ្នក
៣ ចុចបញ្ចូលឈ្មោះ ឬ​លេខទូរស័ព្ទរបស់អ្នកជិះដទៃទៀត

ប្រសិនបើអ្នកកំពុងប្រើប្រាស់កម្មវិធីថ្មី
១​ ស្នើសុំការធ្វើដំណើរ
២​ អូសឡើងពីផ្នែកខាងក្រោមនៃកម្មវិធី​ ហើយចុចយក ''វីធីនៃការបង់ប្រាក់''
៣ ចុច បែងចែកថ្លៃបង់ប្រាក់
៤ បញ្ចូលឈ្មោះឬលេខទូរស័ព្ទនៃអ្នកជិះដទៃទៀត

គ្រប់អ្នកដែលបានអញ្ជើញនឺងទទួលបានការស្នើសុំសម្រាប់ទទួលយកការបែងចែកតម្លៃ។ ការបង់ប្រាក់នឺងត្រូវបានបែងចែកស្មើគ្នាក្នុងចំណោមអ្នកជិះ។

សូមចំណាំថានៅពេលដែលការបង់ប្រាក់ត្រូវបានបែងចែក អ្នកជិះនីមួយៗត្រូវបង់ថ្លៃ 25​ សេនម្នាក់។​ សំបុត្របង់ប្រាក់នឺងបង្ហាញតម្លៃសរុបនៃការបែងចែកសម្រាប់អ្នកជិះទាំងអស់។

ប្រសិនបើអ្នកជិះម្នាក់សម្រេចមិនទទួលការបែងចែកបង់ប្រាក់ ឬមិនមានវិធីបង់ប្រាក់ដែលសមស្រប នោះអ្នកនឹងត្រូវបង់ចំនែករបស់អ្នកនិងរបស់ពួកគេ។ ប្រម៉ូសិនដែលកំពុងដំណើរការនៅក្នុងគណនីរបស់អ្នកអាចអនុវត្តសម្រាប់តែចំនែករបស់អ្នកនៃការបង់តែបំុណ្ណោះ។

ការបែងចែកការបង់ប្រាក់មិនមែនបានសម្រាប់ការជ្រើសរើសរបស់​Uber ទាំងអស់នោះទេ។​ សូមចំណាំថាពួកយើងមិនអាចបែងចែកការបង់ប្រាក់បន្ទាប់ពីការធ្វើដំណើរបញ្ចប់នោះទេ។

ចំណាំ: Apple Pay ការបង់ប្រាក់នេះមិនអាចចំណើរការក្នុងការបែងចែកបង់ប្រាក់បានទេ។ ប្រសិនបើអ្នកប្រើ​ Apple Pay ហើយចង់បែងចែកការចំណាយ អ្នកចាំបាច់ត្រូវប្រើវិធីបង់ប្រាក់ផ្សេងទៀត។ អ្នកអាចផ្លាស់ប្ដូរមកការប្រើ Apple Pay នៅក្នុងការធ្វើដំណើរបន្ទាប។"